បទសម្ភាសន៍ VOA៖ ប្រវត្តិវិទូអំពីកម្ពុជា David Chandler មានទុទ្ទិដ្ឋិនិយមចំពោះអនាគតកម្ពុជា
លោកសាស្ត្រាចារ្យបណ្ឌិត David Chandler បានសរសេរសៀវភៅប្រាំមួយក្បាល ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា រួមជាមួយនឹងអត្ថបទសិក្សាជាច្រើនទៀត។ សៀវភៅទី១របស់លោកដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» ត្រូវបានបកប្រែជាច្រើនភាសាដូចជា ភាសាខ្មែរ បារាំង ចិន និងថៃ។ ប្រវត្តិវិទូជនជាតិអាមេរិកាំងវ័យ៨៥ឆ្នាំ ដែលឥឡូវនេះជាសាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី បានទទួលពានរង្វាន់ ឈ្មោះ «វិភាគទានល្អដាច់មុខសម្រាប់ការសិក្សាអាស៊ី» សម្រាប់ស្នាដៃយ៉ាងទូលំទូលាយរបស់លោក ដែលរួមមានប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌ប្រទេសកម្ពុជាផងដែរ។ សមាគមការសិក្សាតំបន់អាស៊ី ឬ Association of Asian Studies បានប្រគល់ពានរង្វាន់នេះដល់ លោកសាស្ត្រាចារ្យបណ្ឌិត David Chandler នៅឯសន្និសីទប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា នៃ VOA បានសម្ភាសន៍លោកសាស្ត្រាចារ្យបណ្ឌិត David Chandler នៅខាងក្រៅសន្និសីទនេះ ដោយផ្ដោតលើ ទំនាក់ទំនងរបស់កម្ពុជាជាមួយចិន អនាគតកម្ពុជា របបផ្ដាច់ការនៅអាស៊ីអាគ្នេយ៍ និងអាជីពរបស់លោកជាប្រវត្តិវិទូ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន