ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ៦ឆ្នាំ​មក​ហើយ ក្រុម​គ្រួសារ​សព​លោក ឈុត វុទ្ធី នៅ​តែ​ស្វះស្វែង​រក​និង​ទន្ទឹង​យុត្តិធម៌


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ថ្ងៃ​​នេះ គឺ​ជា​ថ្ងៃ​គម្រប់​ខួប​លើក​ទី​៦​នៃ​ការ​បាញ់​សម្លាប់​សកម្មជន​បរិស្ថាន​ដ៏​ល្បីល្បាញ​ម្នាក់​របស់​កម្ពុជា គឺ​លោក ឈុត វុទ្ធី។ ទោះបីជា​អាជ្ញាធរ​កម្ពុជា​អះអាង​ថា សំណុំរឿង​ក្តី​ពាក់ព័ន្ធ​នឹង​សកម្មជន​បរិស្ថាន​រូប​នេះ បាន​ចប់​សព្វគ្រប់​ទៅ​ហើយ ក៏ដោយ ក៏​ក្រុម​គ្រួសារ​សព​លោក ឈុត វុទ្ធី នៅ​តែ​មិន​ទទួល​ស្គាល់​ការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល និង​នៅ​តែ​ស្វះស្វែង​រក​ការ​ពិត​នៃ​ការ​បាញ់​សម្លាប់​នេះ ដែល​បាន​កើតឡើង​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​កោះកុង​កាល​ពី៦​ឆ្នាំ​មុន​នោះ។ លោក សាយ មុន្នី​នៃ VOA បាន​សម្ភាសន៍​កូន​ប្រុស​បង្កើត​របស់​លោក​ ឈុត​ វុទ្ធី គឺ​លោក ឆឺយ ឧត្តម​រស្មី ដែល​កំពុង​ស្ថិត​នៅ​ទីក្រុង Stockton នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក អំពី​ការរំឭក​ខួប​លើក​ទី​៦​នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី និង​ការស្វះស្វែងរក​យុត្តិធម៌​សម្រាប់​លោក និង​ក្រុម​គ្រួសារ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG