ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ អ្នកគាំទ្រ​បក្ស​សង្គ្រោះជាតិ​នៅ​បារាំង​រក្សា​ក្តី​សង្ឃឹម​ក្នុង​ការដោះស្រាយ​វិបត្តិ​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​បារាំង​នៅតែ​រក្សា​ក្តីសង្ឃឹម​ថា វិបត្តិ​នយោបាយ​នឹង​អាច​ដោះស្រាយ​បាន ហើយ​អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ អាច​នឹង​ចូលរួម​ប្រកួតប្រជែង​ក្នុងការបោះឆ្នោត​នៅ​ពេល​ខាងមុខ​ដោយ​​ពួកគេ​យល់​ថា ការចូលរួម​របស់​ប្រទេស​ជប៉ុន​និង​ឥណ្ឌូនេស៊ី​ជាមួយនឹង​បស្ចិម​ប្រទេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កម្ពុជា​នឹង​បាន​សម្រេច។ លោក ម៉ែន គឹមសេង​នៃ VOA បាន​សម្ភាស​តាម​ទូរស័ព្ទ​​ជាមួយ​នឹង​លោក ​លិម ស្រេង អនុប្រធាន​ទីមួយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង លោក​ ព្រំ រដ្ឋ​អគ្គលេខាធិការ​គណបក្ស និង​លោក សេង សូរ៉ណ សមាជិក​គណៈ​អចិន្ត្រៃយ៍​ដែល​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មហា​មីទ្ទិង​មួយ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ហើយ​​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ និង​លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ពួកគេ​ពី​ការវិវត្តន៍​នយោបាយ​ចុងក្រោយ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG