បទសម្ភាសន៍ VOA៖ លោក អ៊ុំ រតនឧត្តម បង្កើតគម្រោងប័ណ្ណសារបទចម្រៀងជំនាន់ដើមទសវត្សទី៦០និង៧០
លោក អ៊ុំ រតនឧត្តម ជាសហស្ថាបនិកនិងនាយកនៃគម្រោងប័ណ្ណសារបទចម្រៀងជំនាន់ដើម ឬ Cambodian Vintage Music Archive។ គម្រោងរបស់លោក រតនឧត្តម បានប្រមូល ថែរក្សា និងចែករំលែកបទចម្រៀងលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា រាប់ពាន់បទ។ នៅថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ លោក រតនឧត្តម ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីវប្បធម៌ខ្មែរ នៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីធ្វើបទបង្ហាញអំពីគម្រោងប័ណ្ណសារបទចម្រៀងជំនាន់ដើមរបស់លោក។ លោក ចាប ចិត្រា នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយ លោក អ៊ុំ រតនឧត្តម តាមទូរស័ព្ទ អំពីកិច្ចខំប្រឹងប្រែងរបស់លោកក្នុងការថែរក្សាការពារបទចម្រៀងជំនាន់ដើមក្នុងទសវត្សទី៦០និង៧០ និងវិស័យតន្ត្រីក្នុងប្រទេសកម្ពុជា។