ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបក្ស​ប្រឆាំង​នៅ​អាមេរិក​ថា​អាច​នឹង​មាន​មហាបាតុកម្ម​ បើ​លោក ​ហ៊ុន សែន ​មិន​ឲ្យបក្ស​ជំទាស់​ចូលរួម​ការ​បោះឆ្នោត​ជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណបក្ស​សង្គ្រោះជាតិ​កំពុង​បន្ត​យុទ្ធនាការ​របស់​ខ្លួន​នៅក្រៅ​ប្រទេស​ ក្នុងក្តី​រំពឹងថា​នឹង​បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ នៅខែ​កក្កដា ​ឆ្នាំ​២០១៨ ​ទោះ​បី​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​អះអាង​ម្តងហើយ​ម្តងទៀត​ថា នឹង​មិនអាច​ទៅ​រួច​ក្តី។ លោក​ថា​ មហាបាតុកម្ម​មួយ​នៅក្រៅ​ប្រទេស​នឹង​អាច​កើតឡើង​ទៀត​ បើ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មិន​អនុញាត​ឲ្យ​បក្សជំទាស់​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែកក្កដា​ខាងមុខ​ក៏​ដោយ។​ គណបក្ស​ជំទាស់​បាន​តស៊ូមតិ​លើ​ឆាក​អន្តរជាតិ​ ដើម្បី​សុំឲ្យ​មានការ​គាំទ្រ​ការបោះ​ឆ្នោត​ដោយសេរី​ និង​យុត្តិធម៌​ត្រឹមត្រូវ ​ហើយ​គណបក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​នោះ​ បាន​ចូលរួម​ប្រកួត​ប្រជែង​នា​ពេល​ខាងមុខ។​ ​លោក ​អ៊ុង រិទ្ធី ​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​អញ្ជើញ​មក​ដល់​ក្នុង​បន្ទប់​ផ្សាយ​របស់ ​VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​ថ្ងៃពុធ​ ទី១៨​ ខែមេសា​ ឆ្នាំ​២០១៨ ​ដើម្បី​ជួបធ្វើ​កិច្ចសម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​លោក​ សុខ ខេមរា ​អ្នកយក​ព័ត៌មាន ​VOA៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG