ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ មេបក្ស​ប្រឆាំង​នៅ​អាមេរិក​ថា អាច​នឹង​មាន​មហាបាតុកម្ម​បើ​លោក ហ៊ុន សែន មិន​ឲ្យ​បក្ស​ជំទាស់​ចូលរួម​ការបោះឆ្នោត​ជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​បន្ត​យុទ្ធនាការ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ក្នុង​ក្តី​រំពឹង​ថា នឹង​បាន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨ ទោះជា គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា នឹង​មិន​អាច​ទៅ​រួច​ក្តី។ លោក​ថា មហាបាតុកម្ម​មួយ​នៅ​ក្រៅ​ប្រទេស នឹង​អាច​កើត​ឡើង​ទៀត​បើ​លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​បក្សជំទាស់​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ជាតិ​នៅ​ខែកក្កដា​ខាងមុខ។ គណបក្ស​ជំទាស់​បាន​តស៊ូមតិ​លើ​ឆាក​អន្តរជាតិ ដើម្បី​សុំ​ឲ្យ​មាន​ការគាំទ្រ​ការបោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ ហើយ​គណបក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​នោះ បាន​ចូលរួម​ប្រកួត​ប្រជែង​នា​ពេល​ខាងមុខ។ លោក អ៊ួង រិទ្ធី ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សហរដ្ឋ​អាមេរិក បាន​អញ្ជើញ​មក​ដល់​ក្នុង​បន្ទប់​ផ្សាយ​របស់ ​VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃពុធ​ ទី១៨​ ខែមេសា​ឆ្នាំ ២០១៨ ហើយ​បាន​ផ្តល់​កិច្ចសម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​លោក​សុខ ខេមរា នៃ VOA៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG