ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ លោក​សាស្ត្រាចារ្យ​បណ្ឌិត David Chandler និយាយ​អំពី​ទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន និង​អនាគត​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​សាស្ត្រាចារ្យ​បណ្ឌិត David Chandler បាន​សរសេរ​សៀវភៅ​ប្រាំ​មួយ​ក្បាល ស្ដី​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា រួម​ជាមួយ​នឹង​អត្ថបទ​សិក្សា​ជា​ច្រើន​ទៀត។ សៀវភៅ​ទី​មួយ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា «ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា» ត្រូវ​បាន​បក​ប្រែ​ជា​ច្រើន​ភាសា​ដូចជា ភាសា​ខ្មែរ បារាំង ចិន និង​ថៃ។ ប្រវត្តិវិទូ​ជនជាតិ​អាមេរិកាំង​វ័យ​៨៥ឆ្នាំ ដែល​ឥឡូវ​នេះ​ជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៃ​សាកលវិទ្យាល័យ Monash ក្នុង​ប្រទេស​អូស្ត្រាលី បាន​ទទួល​ពាន​រង្វាន់ ​ឈ្មោះ​ «វិភាគទាន​ល្អ​ដាច់​មុខ​សម្រាប់​ការ​សិក្សា​អាស៊ី» សម្រាប់​ស្នាដៃ​យ៉ាង​ទូ​លំ​ទូ​លាយ​របស់​លោក ដែល​រួម​មាន​ប្រវត្តិសាស្ត្រ នយោបាយ និង​វប្បធម៌​ប្រទេស​កម្ពុជា​ផង​ដែរ។ សមាគម​សម្រាប់​ការ​សិក្សា​តំបន់​អាស៊ី ឬ Association for Asian Studies បាន​ប្រគល់​ពាន​រង្វាន់​នេះ​ដល់​លោក​សាស្ត្រាចារ្យ​បណ្ឌិត David Chandler នៅ​ឯ​​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​កាល​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី​២៥ ខែ​មីនា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក ចាប ចិត្រា នៃ VOA បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត David Chandler នៅ​ខាង​ក្រៅ​សន្និសីទ​នេះ ដោយ​ផ្ដោត​លើ​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ចិន អនាគត​ប្រទេស​កម្ពុជា របប​ផ្ដាច់​ការ​នៅ​អាស៊ី​អាគ្នេយ៍ និង​អាជីព​របស់​លោក​​ជា​ប្រវត្តិវិទូ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG