ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ ខ្មែរ​អាមេរិកាំង​ម្នាក់​អំពាវនាវ​ឲ្យ​ខ្មែរ​កសាង​ប្រទេស​ក្នុង​ថ្ងៃ​រំឭក​ពី​ខួប​៤៣ឆ្នាំ​នៃ​ការចូល​កាន់កាប់​អំណាច​របស់​ខ្មែរ​ក្រហម


បទសម្ភាសន៍VOA៖ ខ្មែរ​អាមេរិកាំង​ម្នាក់​អំពាវនាវ​ឲ្យ​ខ្មែរ​កសាង​ប្រទេស​ក្នុង​ថ្ងៃ​រំឭក​ពី​ខួប​៤៣ឆ្នាំ​នៃ​ការចូល​កាន់កាប់​អំណាច​របស់​ខ្មែរ​ក្រហម
សូម​រង់ចាំ
Embed

No media source currently available

0:00 0:14:47 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ថ្ងៃទី១៧ ខែមេសា​នេះ កាលពី​៤៣ ឆ្នាំមុន​ក្រុម​ខ្មែរ​ក្រហម​ បាន​ចូល​ដណ្តើម​កាន់ កាប់​អំណាច ​ក្រោយពី​បាន​ទទួល​ជ័យជម្នះ​ពី​កងទ័ព​ដឹកនាំ​ដោយ​លោក​ សេនា​ប្រមុខ លន់ ណុល ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។​ ក្រុមខ្មែរ​ក្រហម​ត្រូវ​គេ​ស្តីបន្ទោស​ថា​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ តាម​រយៈ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ការបង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​ និង​ទារុណ្មកម្ម​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង​១លាន៧ ​សែននាក់ ​ស្លាប់​បាត់បង់​ជីវិត គ្រួសារ​រាប់​ម៉ឺនសែន​នាក់​ត្រូវ​ព្រាត់​ប្រាស់ ភៀស​ខ្លួន​ចេញ​ពី​ប្រទេស និង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត។ ខ្មែរ​អាមេរិកាំង​ម្នាក់​ដែល​រស់​នៅ​ក្នុង​រដ្ឋម៉ារីឡែន​ (Maryland)​ គឺ​លោក ​បណ្ឌិត ទន់ សុវណ្ណ ​ដែល​ជា​អតីត​និស្សិត​ភៀស​ខ្លួន​នៅក្នុង​សហរដ្ឋ​អាមេរិក​ពេល​លោក​មក​រៀន​យក​សញ្ញាប័ត្រ​បណ្ឌិត បាន​បរិយាយ​ពី​រឿងរ៉ាវ ដែល​ក្រុមខ្មែរ​ក្រហម​ចូល​កាន់កាប់​ប្រទេស​កម្ពុជា ​កាលពី​ជាង៤ ​ទសវត្សរ៍មុន និង​បញ្ហា​លំបាក​ផ្សេងៗ​ដែល​លោក​ប្រឈម​នៅ​ពេល​នោះ។ តទៅ​នេះ​ជា​កិច្ចសម្ភាសន៍​របស់​លោក សុខ ខេមរា នៃVOA ជាមួយ​លោក ទន់ សុវណ្ណ៕

XS
SM
MD
LG