បទសម្ភាសន៍VOA៖ ពលរដ្ឋខ្មែរម្នាក់ បង្ហាញផលប្រយោជន៍ពេលចូលរួមសន្និសីទលំដាប់អន្តរជាតិ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន
សាស្ត្រាចារ្យច្បាប់និងជានាយកផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនចម្រុះសិប្បករអង្គរ (Artisans Angkor) មកពីប្រទេសកម្ពុជាគឺ អ្នកស្រី ងួន សុវណ្ណមាលា បានសម្តែង ក្តីរីករាយក្នុងពេលចូលរួមប្រជុំសន្និសីទលំដាប់អន្តរជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោន ចាប់ពីថ្ងៃ២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៨។ អ្នកស្រីបានថ្លែងថា កិច្ចប្រជុំ សមាគមការសិក្សាតំបន់អាស៊ី ឬ Association of Asian Studies នេះ ជាកន្លែង ដែលត្រូវទទួលបទពិសោធន៍ និងចែករំលែកអំពីកម្ពុជា រឿងទេសចរណ៍ សិល្បៈ វប្បធម៌ខ្មែរផងដែរ ក្រៅពីបង្ហាញមោទនភាព ដែលមានបញ្ញវ័ន្តខ្មែរ អ្នកជំនាញ កម្ពុជា និងអ្នកសិល្បករខ្មែរ ត្រូវបានអញ្ជើញចូលរួមក្នុងសន្នសីទប្រចាំឆ្នាំនេះ។ លោក សុខ ខេមរា នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយអ្នកស្រី ងួន សុវណ្ណមាលា កាលពីសប្តាហ៍មុននៅឯកន្លែងកិច្ចប្រជុំសន្និសីទ៕