ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ នយោបាយ​ផ្ដល់​ជំនួយ​របស់​​ចិន​ទៅ​កាន់​វៀតណាម និង​កម្ពុជា


បទសម្ភាសន៍VOA៖ នយោបាយ​ផ្ដល់​ជំនួយ​របស់​​ចិន​ទៅ​កាន់​វៀតណាម និង​កម្ពុជា
សូម​រង់ចាំ
Embed

No media source currently available

0:00 0:17:42 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​បណ្ឌិត ​ផាត់ ​កុសល ដែល​ជា​សាស្ត្រាចារ្យ​​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​នៃ​មហា​វិទ្យាល័យ ​Brooklyn ​របស់​សាកល​វិទ្យាល័យ​ City ​University ​of​ New​ York ​សហ​រដ្ឋ​អាមេរិក ត្រូវ​បាន​គេ​​ជ្រើស​រើស​ឲ្យ​មក​ធ្វើ​បទ​បង្ហាញ​ពី​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក នៅ​ឯ​សន្និសីទ​​ស្ដី​ពី​ការ​សិក្សា​តំបន់​អាស៊ី ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ សន្និសីទ​នេះ ជា​កន្លែង​ដែល​អ្នក​ជំនាញ​ពហុវិស័យ និង​អ្នក​ចូលរួម​ជាង៣.០០០​នាក់​មក​ជួប​ជុំ​គ្នា។ សមាគម​ការ​សិក្សា​តំបន់​អាស៊ី ឬ Association of Asian Studies បាន​រៀបចំ​សន្និសីទ​នេះ​ឡើង​ ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ២០១៨។ លោក ចាប ចិត្រា នៃ VOA បាន​សម្ភាស​លោក​បណ្ឌិត ផាត់ ​កុសល នៅ​ឯ​សណ្ឋាគារ Marriott Wardman Park បន្ទាប់​ពី​បទ​បង្ហាញ​របស់​លោក ដែល​​ស្តី​អំពី​ នយោបាយ​ផ្ដល់​ជំនួយ​របស់​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​វៀតណាម​និង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG