បទសម្ភាសន៍VOA៖ ខ្មែរនៅអឺរ៉ុបបាតុកម្មស្របពេលអ.ស.ប.គ្រោងពិនិត្យស្ថានភាពសិទ្ធិមនុស្សកម្ពុជា
សកម្មជនខ្មែរនៅអឺរ៉ុបបានធ្វើបាតុកម្មនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីសកាលពីថ្ងៃច័ន្ទទាមទារឱ្យអង្គការសហប្រជាជាតិដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសកម្ពុជាឱ្យបានឆាប់ក្នុងពេលដែលការបោះឆ្នោតជាតិខិតកាន់តែជិតមកដល់។ បាតុកម្មនេះរៀបចំឡើងមុនពេលដែលសម័យប្រជុំលើកទី៣៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិគ្រោងនឹងពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានៅថ្ងៃពុធនេះ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក ម៉ែន គឹមសេង នៃVOAបានសម្ភាសលោកថៃ មករា អ្នករៀបចំធ្វើបាតុកម្មនេះ៕