ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA ៖ អ្នកការទូត​អាមេរិក​និយាយ​ពី​អាស៊ាន ​ចិន និង​ឥណ្ឌូប៉ាស៊ីហ្វិក


បទសម្ភាសន៍ VOA ៖ អ្នកការទូត​អាមេរិក​និយាយ​ពី​អាស៊ាន ​ចិន និង​ឥណ្ឌូប៉ាស៊ីហ្វិក
សូម​រង់ចាំ
Embed

No media source currently available

0:00 0:13:44 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្ថាន​ការណ៍​ភូមិ​សាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​អាស៊ី​ចុង​បូព៌ា​ មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់​រហ័ស ​ជា​ពិសេស​នៅ​ពេល​មួយ​ឆ្នាំ​ដំបូង​នៃ​សហ​រដ្ឋ​អាមេរិក ក្រោម​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ​ ដែល​នាំ​ឱ្យ​សណ្ដាប់​ធ្នាប់​សន្តិសុខ ​នយោបាយ ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ឯ​នាយ​មហា​សាគរ​ប៉ាស៊ីហ្វិក​ឯ​ណេះ​វិញ​ មាន​ការ​រំកិល​ផ្លាស់​ប្ដូរ​ទីតាំង​មិន​ដូច​សព្វ​មួយ​ដង។ ​អំឡុង​ដំណើរ​ទស្សន​កិច្ច​ខ្លី​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ​​អ្នកស្រី ​Jane ​Bocklage​ ភារធារី​នៃ​ស្ថាន​តំណាង​សហ​រដ្ឋ​អាមេរិក​ប្រចាំ​អគ្គលេខាធិការដ្ឋាន​អាស៊ាន​នៅ​ទីក្រុង​ចាកាតា ​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​​ពិសេស​មួយ​ដល់​ VOA​ ផ្នែក​ខេមរ​ភាសា ​ដែល​អ្នក​ការ​ទូត​កំពូល​របស់​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​រូប​នេះ ​បាន​ជជែក​អំពី​ទំនាក់​ទំនង​អាស៊ាន-អាមេរិក​ក្រោម​រដ្ឋបាល​​លោក​ ដូណាល់​ ត្រាំ ​បញ្ហា​ប្រទាញ​ប្រទង់​រវាង​អាមេរិក ​និង​ចិន ​និង​ក៏​ដូច​ជា​យុទ្ធ​សាស្ត្រ​អាស៊ី​ប៉ាស៊ីហ្វិក​របស់​រដ្ឋាភិបាល​​ក្រុង​វ៉ាស៊ីន​តោន​ សម្រាប់​តំបន់​អាស៊ី​ផង​ដែរ៕

XS
SM
MD
LG