បទសម្ភាសន៍ VOA៖ អ្នកតស៊ូមតិថា ក្នុងវិបត្តិនយោបាយ ស្ត្រីជាអ្នករងគ្រោះមុនគេ
ពិភពលោកនឹងប្រារព្ធទិវានារីអន្តរជាតិក្នុងសប្ដាហ៍នេះ។ នៅកម្ពុជាវិញ អ្នកឃ្លាំមើល និងតស៊ូមតិដើម្បីស្ត្រីបាននិយាយថា បញ្ហាស្ត្រីនៅតែមានលក្ខណៈប្រឈមដូចឆ្នាំមុនៗដែរ ក៏ប៉ុន្តែគេបានសង្កេតឃើញការចូលរួមយ៉ាងសកម្មជាងមុននៅក្នុងវិស័យសេដ្ឋកិច្ច និងការងារ ហើយនៅពេលមានវិបត្តិនយោបាយដ៏ជ្រាលជ្រៅនេះ ស្ត្រីងាយរងគ្រោះជាងបុរស។ លោក អូន ឆេងប៉រ នៃ VOA បានសម្ភាសកញ្ញា សេង រាសី អ្នកសម្របសម្រួលកម្មវិធីសមភាពយ៉េនឌ័រក្នុងវិស័យនយោបាយនៃអង្គការសីលកា នៅក្នុងបន្ទប់ផ្សាយរបស់ VOA នៅរាជធានីភ្នំពេញដូចតទៅ៖