ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ​យុវជន​​​​​​គួរ​​ព្យាយាម​ដក​ពិសោធន៍​ក្រៅសាលា​និង​ក្រៅប្រទេស


បទ​សម្ភាសន៍ VOA៖ ​យុវជន​​​​​​គួរ​​ព្យាយាម​ដក​ពិសោធន៍​ក្រៅសាលា​និង​ក្រៅប្រទេស
សូម​រង់ចាំ
Embed

No media source currently available

0:00 0:08:33 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក រឹម សារ៉ែម អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ដើម​គួយ​មួយ​រូប​ដែល​សព្វ​ថ្ងៃ​ជា​អ្នក​សម្របសម្រួល​គម្រោង​នៃ​សមាគម​យុវជន​ជនជាតិ​ដើម​​ភាគ​តិច​កម្ពុជា។ កាល​ពី​ឆ្នាំ​ចុងឆ្នាំ ២០១៧ លោក​បាន​ចូល​រួម​ក្នុង​កម្មវិធី​គម្រោង​មេដឹកនាំ​យុវជន​អាស៊ីអាគ្នេយ៍​ឬ YSEALI Professional Fellows Program ដែល​បាន​ផ្តល់​ឱកាស​ដល់​​​អ្នក​មាន​អាជីព​វ័យ​ក្មេង​​​កម្ពុជា​​ចំនួន​៨​​រូប ​ឲ្យ​មក​ដក​ពិសោធន៍​​ការងារ​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​ជាង​មួយ​ខែ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​លោក ណឹម សុភ័ក្ត្របញ្ញា នៃ VOA ​កាល​ពី​ចុង​ឆ្នាំ​២០១៧ លោក រឹម សារ៉ែម ថា កម្មវិធី YSEALI នេះ​បាន​ផ្តល់​ឱកាស​ដល់​លោក​​​​មិន​ត្រឹមតែ​ អាច​ពង្រឹង​សមត្ថភាព​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​​ឲ្យ​លោក​ចែក​រំលែក​ចំណេះ​នៃ​ទំនាក់ទំនង​ពហុ​​​វប្បធម៌ ការ​រៃ​អង្គាស​ថវិកា​សម្រាប់​បុព្វហេតុ​សង្គម ​និង​ភាព​ជា​អ្នក​ដឹកនាំ ដល់​ស្ថាប័ន​លោក និង​ជា​ពិសេស​សម្រាប់​យុវជន​ជនជាតិ​ភាគ​តិច​ដែល​មាន​ឱកាស​នេះ​តិចតួច។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៖

XS
SM
MD
LG