បទសម្ភាសន៍ VOA៖ ទោះមានប្រតិកម្មរបស់មន្ត្រីសិទ្ធិមនុស្សអ.ស.ប ទីប្រឹក្សាព្រះបរមរាជវាំងថាកម្ពុជាត្រូវការច្បាប់មិនឲ្យប្រមាថមហាក្សត្រ
ភ្លាមៗក្រោយពីអ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការសិទ្ធិមនុស្សអ.ស.បគឺ លោកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រតិកម្មចំពោះការស្នើសុំធ្វើវិសោធនកម្មច្បាប់ទាក់ទងនឹងការប្រមាថព្រះចេស្តាព្រះមហាក្សត្រ មន្ត្រីព្រះបរមរាជវាំងគឺលោក អ៊ុំ ដារ៉ាវុធ បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជាត្រូវការច្បាប់នេះ ដើម្បីការពារព្រះមហាក្សត្រឲ្យរួចពីការប្រមាថមើលងាយនិងឲ្យប្រទេសមានសុខសន្តិភាព។ លោករំពឹងថា នៅពេលខាងមុខ នឹងថមថយការរិះគន់ព្រះមហាក្សត្រ។ លោក សុខ ខេមរា នៃ VOA បានជួបសម្ភាសន៍តាមទូរស័ព្ទជាមួយ លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋាននៃព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ឬ សម្តេច ម៉ែ ទាក់ទងនឹងប្រតិកម្មនានាលើវិសោធនកម្មច្បាប់នេះកាលពីថ្ងៃអង្គារទី២០ខែកុម្ភៈ ឆ្នាំ២០១៨។ សូមលោកអ្នកនាងស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៖