បទសម្ភាសន៍៖ សកម្មជនបរិស្ថានដែលទើបត្រូវបានដោះលែងប្តេជ្ញាបន្តការពារធនធានធម្មជាតិដែលនៅសេសសល់
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៨ សាលាដំបូងខេត្តកោះកុងបានដោះលែងសកម្មជនការពារបរិស្ថានពីរនាក់នៃអង្គការមាតាធម្មជាតិ ដែលត្រូវបានបញ្ចប់អាណត្តិការងាររបស់ខ្លួនដោយក្រសួងមហាផ្ទៃ។ លោក ឌឹម គុណឌី វ័យ២១ឆ្នាំ ដែលជាសកម្មជនការពារបរិស្ថានរបស់អតីតអង្គការមាតាធម្មជាតិ ថ្លែងថា សកម្មជនទាំងពីរនឹងមិនធ្វើសកម្មភាពលេចធ្លោក្នុងកិច្ចការពារធនធានធម្មជាតិក្នុងរយៈពេល៧ ខែទៅមុខទៀត គិតចាប់តាំងពីថ្ងៃដែលតុលាការបានដោះលែងពួកលោកទាំងពីរនាក់។ ក៏ប៉ុន្តែ លោកប្តេជា្ញការពារសម្បតិ្តធម្មជាតិដែលនៅសេសសល់របស់កម្ពុជា ហើយនឹងពិចារណាខាងផ្លូវច្បាប់ ដើម្បីប្តឹងទម្លាក់ចោលបទចោទប្រកាន់។ សកម្មជនបរិស្ថានទាំងពីរ គឺលោក ឌឹម គុណឌី និងលោក ហ៊ុន វណ្ណះ វ័យ៣៥ឆ្នាំ ត្រូវបានចោទប្រកាន់ពី «ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល» និង «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងលោក ហ៊ុល រស្មី នៃ VOA និងលោកឌឹម គុណឌី កាលពីថ្ងៃច័ន្ទទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដូចតទៅ៖