បទសម្ភាសន៍៖ ជំងឺផ្លូវចិត្តជាឃាតករលាក់មុខ បើអ្នកជំងឺនិងសាច់ញាត្តិមិនព្យាបាលជំងឺនេះ
ជំងឺផ្លូវចិត្តនៅកម្ពុជាកំពុងយាយីមនុស្សគ្រប់វ័យ ខណៈពេលដែលការយល់ដឹងរបស់ប្រជាពលរដ្ឋមានកម្រិតនៅឡើយ។ ជំងឺផ្លូវចិត្តជាឃាតករលាក់មុខ បើអ្នកជំងឺនិងសាច់ញាត្តិមិនយកចិត្តទុកដាក់ស្វែងរកសេវាព្យាបាលជំងឺនេះឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាទេនោះ។ នាង ធីតា វីន បានជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសក៍ជំងឺផ្លូវចិត្តនិងជានាយកប្រតិបត្តិរបស់អង្គការចិត្តសង្គមអន្តរវប្បធម៌ TPO។ លោកបានឲ្យដឹងថា រដ្ឋាភិបាលនិងម្ចាស់ជំនួយគួរតែបង្កើនការយកចិត្តទុកដាក់ទៅលើសេវាសុខភាពផ្លូវចិត្តឲ្យកាន់តែប្រសើរជាងនេះ ស្របពេលដែលពលរដ្ឋកម្ពុជាកំពុងត្រូវការសេវាសុខភាពផ្លូវចិត្តនេះ។ សូមស្តាប់បទសម្ភាសន៍នេះដូចតទៅ៖