បទសម្ភាសន៍ VOA ៖ វិធីសាស្ត្រនិងបច្ចេកវិទ្យានៃការបង្រៀនច្បាប់នៅអាមេរិកអាចជាគំរូដល់ការអប់រំច្បាប់នៅកម្ពុជា
កម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program កាលពីឆ្នាំ២០១៧ បានផ្តល់ឱកាសដល់អ្នកមានអាជីពវ័យក្មេងកម្ពុជាចំនួន៨រូប ឲ្យមកដកពិសោធន៍ការងារនៅសហរដ្ឋអាមេរិកចំនួនជាងមួយខែ។ លោក តាយ លីណា អាយុ៣០ឆ្នាំ ជាសាស្ត្រាចារ្យផ្នែកច្បាប់មួយរូបនិងជាសហនាយកជាតិកម្មវិធីប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលដាប់ប៊ែលយូអេសឌី ហាន់ដា សម្រាប់សិទ្ធិមនុស្សនិងយុត្តិធម៌អន្តរជាតិ (WSD Handa Center for Human Rights and International Justice) ដែលតាមដានសាលាក្តីខ្មែរក្រហម ជាអ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកចូលរួមខ្មែរទាំង៨នាក់។ លោកបានថ្លែងប្រាប់លោក សឹង សុផាត នៃ VOA ក្នុងបទសម្ភាសន៍មួយកាលពីចុងឆ្នាំ២០១៧ ថា លោកចង់ប្រាថ្នានាំវិធីសាស្ត្រការបង្រៀនបែប«សិស្សមជ្ឈមណ្ឌល»និងបច្ចេកវិទ្យាទំនើបដែលលោកបានឃើញគេប្រើនៅសាលាច្បាប់នៅសហរដ្ឋអាមេរិក ទៅអនុវត្តនៅប្រទេសកម្ពុជា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖