បទសម្ភាសន៍VOA៖ បក្សសង្គ្រោះជាតិថា ការបោះឆ្នោតព្រឹទ្ធសភាបំផ្លាញប្រជាធិបតេយ្យ
គណបក្សសង្គ្រោះជាតិចាត់ទុកថា ការបោះឆ្នោតព្រឹទ្ធសភា «ឡប់ឡែ» ដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសុំកុំឱ្យអន្តរជាតិទទួលស្គាល់។ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ គឺស្ថាប័នរៀបចំការឆ្នោតនេះ បានបោះពុម្ពសន្លឹកឆ្នោតចំនួន ២៥.៩៥០ សន្លឹករួចរាល់ហើយ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ខែកុម្ភៈខាងមុខ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសខ្លីរវាងលោក ម៉ែន គឹមសេង នៃ VOA ជាមួយនឹងលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ៕