ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បដិសេធ​បទ​ចោទ​កិបកេង​ប្រាក់​បុណ្យ​សព​លោក កែម​ ឡី


បទសម្ភាសន៍ VOA៖ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បដិសេធ​បទ​ចោទ​កិបកេង​ប្រាក់​បុណ្យ​សព​លោក កែម​ ឡី
សូម​រង់ចាំ
Embed

No media source currently available

0:00 0:12:05 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រោយពី​តុលាការ​ បាន​សម្រេច​ចោទ​ប្រកាន់​សមាជិក​គណៈកម្មការ​ទាំង​បី​រូប​ដែល​ទទួល​បន្ទុក​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត កាល​ពី​សប្ដាហ៍​មុន សមាជិក​ម្នាក់​នៃ​គណៈកម្មការ​នេះ គឺ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បាន​ប្រកាស​បដិសេធ​បទ​ចោទ​ប្រកាន់​នេះ។ ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ដែល​ជា​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ បាន​​មាន​សង្ឃដីកា ​អះអាង​ថា បទ​ចោទ​នេះ មាន​លក្ខណៈ​នយោបាយ និង​ធ្វើ​ឡើង​ដើម្បី​រារាំង​ព្រះអង្គ និង​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ពីរ​រូប​ទៀត គឺ​លោក ប៉ា ងួនទៀង ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​លោក មឿន តុលា ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស មិន​ឲ្យ​បន្ត​ស្វែងរក​យុត្តិធម៌​និង​រក្សា​កេរ្ត៍​ឈ្មោះ​របស់​លោក​បណ្ឌិត​ កែម ឡី តទៅ​ទៀត​​តែ​ប៉ុណ្ណោះ។ សូម​លោក​អ្នក​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក សាយ មុន្នី នៃ VOA និង​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ​អំពី​ការ​បដិសេធ​បទ​ចោទប្រកាន់​នេះ៕

XS
SM
MD
LG