បទសម្ភាសន៍ VOA៖ ការសរសេរកូដ (Coding) ជាជំនាញ«ភាសា»បច្ចេកទេសសំខាន់សម្រាប់អនាគត
លោក អ៊ិន វិសាល បានចាប់សរសេរកូដកុំព្យូទ័រឬ programming (coding) តាំងពីលោកមានអាយុ១២ឆ្នាំម្ល៉េះ គឺនៅពីឆ្នាំ២០០១ នៅពេលដែលតម្រូវការនៃជំនាញនេះមានតិចតួចនៅឡើយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នលោក អ៊ិន វិសាល ជាសហស្ថាបនិកនិងជានាយកខាងបច្ចេកវិទ្យានៃក្រុមហ៊ុន «ខ្មែរឡូត» (Khmerload) និងហាង Little Fasion ហើយលោកថ្លែងថា ជំនាញនៃការសរសេរកូដកុំព្យូទ័របច្ចុប្បន្នមានការកើនឡើងទាំងសមត្ថភាពនិងចំណាប់អារម្មណ៍ក្នុងចំណោមយុវជនខ្មែរ។ ប៉ុន្តែអ្នកជំនាញសរសេរកូដអាយុ២៨ឆ្នាំរូបនេះថា កំណើននេះមិនទាន់សមមាត្រនឹងតម្រូវការនិងកម្រិតតំបន់នៅឡើយ ហើយលោកបានបង្កើតក្រុមអ្នកសរសេរកូដមួយក្រុមឈ្មោះ Khmer Coders ដើម្បីជួយបង្កើនទំនាក់ទំនងនិងសមត្ថភាពអ្នកសរសេរកូដខ្មែរ។ លោក អ៊ិន វិសាល ពន្យល់ប្រាប់លោក សឹង សុផាត នៃ VOA ក្នុងបទសម្ភាសន៍មួយក្នុងអំឡុងទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីចុងឆ្នាំ២០១៧ថា ការសេរកូដជាជំនាញមួយដែលកាន់តែសំខាន់ទៅក្នុងអនាគតសម្រាប់ឱកាសការងារ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖