បទសម្ភាសន៍ VOA៖ ការអប់រំក្នុងសហគមន៍និងការអប់រំក្រៅថ្នាក់មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ
កម្មវិធី «ដំណោះស្រាយសហគមន៍» ឬ Community Solutions Program ដែលរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ជាកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសហគមន៍ដល់អ្នកជំនាញវ័យក្មេង ដោយនាំពួកគេមកដកពិសោធន៍ការងាររយៈពេល៤ខែនៅតាមអង្គការសហគមន៍ឬស្ថាប័នមូលដ្ឋាននានានៅសហរដ្ឋអាមេរិក។ លោក ជុន គឹមអេង អាយុ២៧ឆ្នាំ ប្រធានគ្រូនៅវិទ្យាស្ថានភាសាមួយ បានចូលកម្មវិធី Community Solutions Program នេះកាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ នៅអង្គការពីរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន។ លោក ជុន គឹមអេង ដែលធ្លាប់ទៅសិក្សាខាងអនុបណ្ឌិតនៅប្រទេសអេស្ប៉ាញផង ពន្យល់លោក សឹង សុផាត នៃ VOA នៅក្នុងបទសម្ភាសន៍មួយនៅមុនបញ្ចប់កម្មវិធីនេះ អំពីសារៈសំខាន់នៃការអប់រំសម្រាប់សហគមន៍ ការអប់រំក្រៅថ្នាក់ និងការដកពិសោធន៍ការងាររបស់លោករយៈពេល៤ខែនៅសហរដ្ឋអាមេរិក។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖