ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការ​សិក្សា​នៅ​បរទេស​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ខ្លួន​ដល់​កម្រិត​ថ្មី​មួយ​


Hello VOA៖ ការ​សិក្សា​នៅ​បរទេស​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ខ្លួន​ដល់​កម្រិត​ថ្មី​មួយ​
សូម​រង់ចាំ
Embed

No media source currently available

0:00 0:27:16 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

បើ​ទោះ​បី​ជា​ការ​សិក្សា​នៅ​បរទេស​មាន​កិច្ចការងារ​ថ្មីៗ​និង​លំបាកៗ​ដែល​មិន​ធ្លាប់​បាន​ឆ្លង​កាត់​ពី​មុន​ក៏​ដោយ​ក្តី ប៉ុន្តែ​អ្វី​ដែល​យើង​ទទួល​បាន​មក​វិញ​គឺ​លើស​ពី​ការ​រំពឹង​ទុក ដោយ​សារ​តែ​នាំ​មក​វិញ​នូវ​ការ​អភិវឌ្ឍ​ខ្លួន​ឯង​ទៅ​ដល់​កម្រិត​ថ្មី​មួយ​ទៀត នេះ​បើ​យោង​តាម​កញ្ញា ស៊ូ រ៉ូហ្សានិច និស្សិត​អាហារូបករណ៍ Cheveningដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​ទីផ្សារ​អន្តរជាតិ​នៅ​ឯ​សកលវិទ្យាល័យ Leeds ក្នុង​ចក្រភព​អង់គ្លេស។ កញ្ញា រ៉ូហ្សានិច​បាន​ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ Hello VOA សំឡេង​ជំនាន់​ថ្មី​ សម្រាប់​ខែ មករា ឆ្នាំ២០១៨ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ ពិភាក្សា​ក្រោម​ប្រធានបទ «ឱកាស​និង​បញ្ហា​ប្រឈម​នៃ​ការ​សិក្សា​នៅ​បរទេស‍»។ កញ្ញា​ក៏​បាន​ផ្តល់​ជា​ការ​ណែនាំ​ដើម្បីជាប់​អាហារូបករណ៍​យើង​ត្រូវ​ដឹង​ពី​ មុខវិជ្ជា សកលវិទ្យាល័យ ឬ​ប្រទេស​ដែល​យើង​ចង់​ទៅ​បន្ត​ការ​សិក្សា ហើយ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដែល​អាច​បំពេញ​តម្រូវ​ការ​អាហារូបករណ៍​នោះ​ ដូច​ជា​ មាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ បទ​ពិសោធន៍​ការងារ ​សមត្ថភាព​ភាសា​អង់គ្លេស​ និង​លិខិត​ណែនាំ (Recommendation letters) ពី​សាស្ត្រាចារ្យ​ឬ​និយោជក​របស់​យើង​ជា​ដើម៕ (កញ្ញា ស្រេង លក្ខិណា, សំឡេង​ជំនាន់​ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៥ មករា ២០១៨)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG