ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ សិលាចារឹក​មួយ​បញ្ជាក់​ថា ដែន​ដី​សុវណ្ណភូមិ​គឺ​គ្រប់គ្រង​ដោយ​ស្តេច​ខ្មែរ

  • នៅ វណ្ណារិន

ពាក្យ​ថា​ ​ដែន​ដី​សុវណ្ណភូមិ​ត្រូវ​គេ​ដឹង​ថា​ជា​អាណាចក្រ​មួយ​ដ៏រុង​រឿង​ក្នុង​តំបន់​អាស៊ី​កាល​ពី​សម័យ​បុរាណ។ ពាក្យ​នេះ​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​យក​ទៅ​ប្រើប្រាស់ ​ហើយ​អះអាង​ថា ​ជា​ប្រទេស​របស់​ផង​ខ្លួន។ ទោះយ៉ាង​ណា​មិញ​ ​អ្នក​ជំនាញ​ខាង​សិលា​ចារឹក​ខ្មែរ​មួយ​រូប​​ គឺ​លោក​បណ្ឌិត​ ​វង្ស សុធារ៉ា​អះអាង​ថា​ លោក​បាន​រក​ឃើញ​សិលា​ចារឹក​បុរាណ​របស់​ខ្មែរ​មួយ​​ដែល​ចារ​នៅ​ឆ្នាំ​៦៣៣​នៃ​គ្រឹស្ត​សករាជ។ សិលា​ចារឹក​នោះ​សរសេរ​ថា​ សុវណ្ណភូមិ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ស្តេច​ខ្មែ​រមួយ​អង្គ​ ​ព្រះ​នាម ​ឦសាន​វរ្ម័នទី១។ លោក​ ​នៅ វណ្ណារិន​​ នៃ​ ​VOA​ ​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក​បណ្ឌិត​ ​វង្ស សុធារ៉ា ​ទាក់ទងនឹង​ការ​បញ្ជាក់​ថ្មីៗ​របស់​លោក៕

XS
SM
MD
LG