ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ បច្ចេកវិទ្យា fintech បង្កើន​​ប្រសិទ្ធភាព​និង​សក្តានុពល​នៃ​​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប​ច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ឬ​ fintech កំពុង​​​រីក​ចម្រើន​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ហើយ​សក្តានុពល​នៃ​វិស័យ​នេះ​​កំពុង​​ទទួល​ការ​​ចាប់​អារម្មណ៍​ច្រើន​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​សិក្សា​​​មួយ​បង្ហាញ​ថា ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ​អាច​បំពេញ​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​ចំនួន​៦​ពាន់​​លាន​ដុល្លារ​ នៃ​គម្លាត​ខ្វះខាត​សរុប​២៤​​ពាន់​លាន​ដុល្លារ​ រវាង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ និង​តម្រូវការ​ជាក់ស្តែង។​​ លោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិក​និង​​ជា​អគ្គនាយក​ក្រុមហ៊ុន«​បញ្ជី‍» (BanhJi) ​ដែល​ជា​ក្រុមហ៊ុន​​ផ្តល់​ប្រព័ន្ធ​គ្រប់គ្រង​គណនេយ្យ​​តាម​អ៊ីនធឺណិត​មួយ​​​​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា ថ្លែង​ថា​​ បច្ចេកវិទ្យា fintech អាច​ផ្តល់​ប្រសិទ្ធភាព​​ហិរញ្ញវត្ថុ​​ខ្ពស់ ​ជា​​ពិសេស​ដល់​បុគ្គល​និង​​សហគ្រាស​ខ្នាត​តូច​និង​មធ្យម។ លោក សឹង សុផាត នៃ VOA បាន​​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​​លោក ស៊ឹម ចាន់គីរីរ័ត្ន ក្នុង​អំឡុង​ពេល​លោក​ចូល​រួម​កម្មវិធី​​មួយ​សម្រាប់​សហគ្រិន​បច្ចេកវិទ្យា​ខ្មែរ​ធ្វើ​ទស្សនកិច្ចសិក្សា​​​​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​តុលា​កន្លងទៅ​​នេះ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG