ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង​​ថា ពលរដ្ឋ​ខ្មែរត្រូវ​តែ​ហ៊ាន​លះបង់​​ប្រយោជន៍​ខ្លីដើម្បី​ផលប្រយោជន៍​យូរ​អង្វែង


បទ​សម្ភាសន៍ VOA៖ អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង​​ថា ពលរដ្ឋ​ខ្មែរត្រូវ​តែ​ហ៊ាន​លះបង់​​ប្រយោជន៍​ខ្លីដើម្បី​ផលប្រយោជន៍​យូរ​អង្វែង
សូម​រង់ចាំ
Embed

No media source currently available

0:00 0:09:17 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈ​ដែល​សហគមន៍​អន្តរជាតិ កំពុង​តែ​ដាក់​សម្ពាធ​នយោបាយ​កាន់​តែ​ខ្លាំង​លើ​រដ្ឋាភិបាល​ខ្មែរ ក្រុម​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ បាន​ទទូច​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​បន្ថែម​ទៀត ដើម្បី​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ងាក​មក​​គោរព​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ លោក ទូច វិបុល ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-អាមេរិកាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​លើកឡើង​ថា ថ្វីបើ​ពលរដ្ឋ​ខ្មែរ​​ខ្លះ អាច​នឹង​រង​ផល​ប៉ះពាល់​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ​ក៏​ដោយ ក៏​​ពួកគេ​ គួរ​តែ​​ហ៊ាន​លះបង់​ផល​ប្រយោជន៍​ខ្លះ ដើម្បី​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួលខុសត្រូវ​ចំពោះ​រឿង​នេះ។ លោក សាយ មុន្នី នៃ​វីអូអេ បាន​សម្ភាសន៍​លោក ទូច វិបុល អំពី​រឿង​នេះ​ ខណៈ​ដែល​​អនុ​គណៈកម្មាធិការ​សភា​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​ប៉ាស៊ីហ្វ្រិក បើកសវនាការ​មួយ​អំពី​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្ងៃ​អង្គារ​ទី​១២ ខែ​ធ្នូ​នេះ៕

XS
SM
MD
LG