ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ត្រាំ​បាន​អះអាង​ពី​ជោគជ័យ​ដ៏​មហិមា​ពី​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អំឡុង​ពេល​លោក​នៅ​ប្រទេស​ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ ចិន​ វៀតណាម​ និង​ ហ្វីលីពីន​ លោក​ត្រាំ​បាន​ធ្វើ​តាម​ទស្សនៈ​ «ផល​ប្រយោជន៍​អាមេរិក​មុន​គេ»​ ក្នុង​ការ​ស្វែង​រក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ល្អ​សម្រាប់​សហរដ្ឋអាមេរិក។​ លោក​ក៏​បាន​ជំរុញ​កូរ៉េ​ខាង​ជើង​កុំ​ឲ្យ​សាក​ល្បង​នឹង​ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ការ​ពារ​ខ្លួន​ឯង​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។ ខណៈ​ដែល​លោក​ត្រាំ​បាន​អះអាង​ពី​ការ​ជោគ​ជ័យ​ដែល​មិន​ធ្លាប់​កើត​មាន​ពី​ទស្សនកិច្ច​របស់​លោក​ ចំណង​ជើង​សារ​ព័ត៌មាន​ទាំង​ឡាយ​ភ្លាមៗ​បន្ទាប់​ពី​សុន្ទរកថា​នោះ​បែរ​ជា​ផ្ដោត​លើ​ការ​ផ្អាក​មួយ​ភ្លែត​របស់​លោក​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នោះ​ដើម្បី​ក្រេប​ទឹក​មួយ​ក្អឹក​ទៅ​វិញ​ ជា​អ្វី​ដែល​លោក​ត្រាំ​ធ្លាប់​រិះគន់​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​ Marco Rubio​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​កន្លង​ទៅ។ អ្នកស្រី Zlatica Hoke ជូន​សេចក្តី​រាយការណ៍​នេះ ហើយ​កញ្ញា ស្រេង លក្ខិណា​ ជូន​សេចក្តី​ប្រែសម្រួល​ដូច​តទៅ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG