បទសម្ភាសន៍៖ យុទ្ធនាការ«ស្អាត»ដើម្បីលើកស្ទួយបរិស្ថានស្អាត
ស្ថាប័នរដ្ឋ ឯកជន សមាគមនិងអង្គការក្រៅរដ្ឋាភិបាលសហការគ្នាធ្វើយុទ្ធនាការ «ស្អាត» ដើម្បីលើកស្ទួយបរិស្ថានស្អាត។ យុទ្ធនាការនេះប្រព្រឹត្តិទៅពេញមួយខែវិច្ឆិកា តាមរយៈការផ្សព្វផ្សាយការអប់រំទូទៅស្តីពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដោយមានពាក្យស្លោកថា «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។ កញ្ញា ស្រេង លក្ខិណា នៃ VOA បានសម្ភាសតាមទូរស័ព្ទជាមួយអ្នកស្រី ជា សុផល្លា សហស្ថាបនិកនៃគម្រោង «ស្អាត» និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Emerald Plus អំពីយុទ្ធនាការ «ស្អាត» នេះ៕