លោក ត្រាំ មិននៅចាំចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្រោយបញ្ចប់ទស្សនកិច្ច៥ប្រទេស រយៈពេល១២ថ្ងៃ
ដោយព្រឹត្តិការណ៍ផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ាន បានអូសបន្លាយពេលហួសកាលវិភាគកំណត់នៅក្នុងប្រទេសហ្វីលីពីន ប្រធានាធិបតីសហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ បានសម្រេចចិត្តនៅនាទីចុងក្រោយ ដោយមិននៅចាំចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលជាកិច្ចប្រជុំយុទ្ធសាស្ត្រក្នុងតំបន់ដ៏សំខាន់មួយនោះទេ។ ទោះជាយ៉ាងនេះក្តី លោក Steve Herman អ្នកយកព័ត៌មាន VOA ប្រចាំនៅសេតវិមាន បានរាយការណ៍ពីទីក្រុងម៉ានីលមកថា លោកប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អាស៊ីជារួម ទទួលបានជោគជ័យ។ លោក សាយ មុន្នី សូមជូនសេចក្ដីប្រែសម្រួលដូចតទៅ៕