ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ និស្សិត​​ស្រាវជ្រាវ​ពី​​សំណង់​ទសវត្សរ៍ទី​៦០ដែលប្រឈម​នឹងការបាត់បង់


កំណត់និពន្ធ៖ នៅ​ក្នុង​​សម័យ​សង្គម​រាស្ត្រ​និយម​ តំបន់​បឹង​កេងកង​គឺ​ជា ​កន្លែង​ប្រមូល​ផ្ដុំ​នៃ​ផ្ទះ​វីឡា​ទំនើប​ៗ ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​នេះ​ បាន​ប្ដូរ​រូបរាង​បន្តិច​ម្ដងៗ​ ទៅ​ជា​​ហាង​កាហ្វេ​ទំនើប​ និង​អគារ​ apartment ខ្ពស់​ៗ​។ លោក លឿង​ សកុណា បេក្ខជន​អនុបណ្ឌិត​ផ្នែក​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប​ នៃ​សាកល​វិទ្យាល័យ​ឈៀងម៉ៃ​កំពុង​សិក្សា​ស្រាវជ្រាវ​ពី​​​ស្ថាបត្យកម្ម​បែប​ផ្ទះ​វីឡា​ឬ​​ឯកជន​​នៅ​ក្នុង​តំបន់​បឹង​កេងកង​​ និង​ការ​អភិវឌ្ឍ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៦០។ លោក​មើល​ឃើញ​ថា​ ផ្ទះ​វីឡា​ទាំង​នោះ​ កំពុង​ប្រឈម​នឹង​ការបាត់បង់​ ដោយ​សារ​ការវិវត្ត​នៃ​សង្គម​ និង​វិស័យ​សំណង់​នា​ពេល​បច្ចុប្បន្ន​ ដែល​មាន​ទំនោរ​សង់​អគារ​ខ្ពស់​ៗ។ កញ្ញា​ នូវ​ ពៅលក្ខិណា នៃ VOA បាន​ធ្វើ​សម្ភាសន៍​ជាមួយ​នឹង​លោក​លឿង សកុណា។

XS
SM
MD
LG