បទសម្ភាសន៍ VOA៖ អ្នកជំនាញថាបក្សកាន់អំណាចភិតភ័យខ្លាចចាញ់ឆ្នោតទើបកែច្បាប់និងចោទបក្សប្រឆាំង
ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាកាន់តែតឹងតែងឡើង នៅពេលដែលគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំតែមួយគត់អាចនឹងត្រូវរំលាយ ហើយអាសនៈសភាជាតិនិងក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សនេះនឹងត្រូវបែងចែកក្នុងពេលឆាប់ៗខាងមុខនេះ។ លោកស្រីអេលីហ្សាបែត ប៊ែកឃឺអ្នកសារព័ត៌មាននិងជាអ្នកនិពន្ធយល់ថាថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាកំពុងតែបោះបង់ចោលលទ្ធិប្រជាធិបតេយ្យដែលសហគមន៍អន្តរជាតិបានខិតខំនាំមកឱ្យកម្ពុជាកាលពី២៦ឆ្នាំមុន ដូច្នេះសហគមន៍អន្តរជាតិត្រូវតែបញ្ចេញមតិជាបន្ទាន់ថាពួកគេមិនយល់ស្របនឹងទង្វើនេះទេ។ លោក ម៉ែន គឹមសេង អ្នកយកព័ត៌មានរបស់ VOAបានជួបសម្ភាសលោកស្រីអេលីហ្សាបែត ប៊ែកឃឺនៅរដ្ឋធានីវ៉ាស៊ីនតោន៕