ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ អ្នកជំនាញ​ថា​ពេល​វេលា​ជិត​ផុត​ហើយ​សម្រាប់​ការទទួលស្គាល់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកជំនាញ​នានា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ទទូច​ថា ពេល​វេលា​កាន់តែ​ជិត​ផុត​អស់​ហើយ​ក្នុងការ​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ដែល​មាន​លក្ខណៈ​ស្រប​ច្បាប់។ ពួកគេ​ស្នើ​ឡើង​ថា បើ​ការតានតឹង​នយោបាយ​នៅ​កម្ពុជា​​​មិន​វិល​ត្រឡប់​មក​ដូច​ដើម​វិញ​នៅ​ដំណាច់​ឆ្នាំ​២០១៧ទេ គឺ​ការបោះឆ្នោត​ជាតិ​នេះ​នឹង​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​អន្តរជាតិ​គួរតែ​ចាប់ផ្តើម​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទាំងផ្នែក​សេដ្ឋកិច្ច​និង​ការហាមឃាត់​ទិដ្ឋាការ។ យ៉ាងណា​ក៏ដោយ​កញ្ញា កឹម មនោវិទ្យា​អគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​មើល​ឃើញ​ថា មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជាមិត្ត​របស់​កម្ពុជា​គួរតែ​ប្រើប្រាស់​វេទិការ​អាស៊ាន​ដែល​​មេដឹកនាំ​ទាំងនោះ​នឹង​ជួប​ប្រជុំ​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​បញ្ជាក់​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ច្បាស់ពី​ជំហរ​របស់​ពួកគេ។ លោក ម៉ែន គឹមសេង​នៃ VOA បាន​ជួបសម្ភាស​ជាមួយ​នឹង កញ្ញា កឹម មនោវិទ្យា នៅ​ឯ​មូលនិធិ​បេតិកភណ្ឌ​ពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ ជាតិ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG