នៅពេលដែលមេដឹកនាំអាស៊ានទាំង១០ជួបប្រជុំគ្នានៅខែវិច្ឆិកានេះ ក៏ជាខួបលើកទី៥០នៃការបង្កើតសមាគមអាស៊ាន និងក៏ជាខួបលើកទី៤០ នៃការបង្កើតចំណងទាក់ទងការទូតរវាងសហរដ្ឋអាមេរិកជាមួយនឹងអាស៊ានផងដែរ។ លោកម៉ែន គឹមសេង អ្នកយកព័ត៌មានVOAបានសម្ភាសលោក Marc Mealy អនុប្រធានផ្នែកគោលនយោបាយនៃក្រុមប្រឹក្សាធុរៈកិច្ចសហរដ្ឋអាមេរិកនិងអាស៊ាន៕