ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ការ​លុប​ចោល​កិច្ចប្រជុំ​ខ្លះ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត​នៅ​អាស៊ី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅពេល​តំបន់​អាស៊ី​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​ភេរវកម្ម បញ្ហា​អាវុធ​នុយក្លេអ៊ែ​កូរ៉េ​ខាងជើង បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ហើយនឹង​សេចក្តី​ត្រូវការ​ភាព​ប្រាកដ​ប្រជា​នៃ​គោល​នយោបាយ​អាមេរិក​ក្នុង​តំបន់ មាន​ក្តី​រំពឹង​ច្រើន​ថា ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ហ្វីលីពីន​ឆ្នាំនេះ​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នឹង​ធ្វើ​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត និង​ស្ថានការណ៍​ប្រសើរ ហើយនឹង​ពង្រឹង​ទំនាក់​ទំនង​ខ្លាំង​ជាងមុន​រវាង​រដ្ឋបាល​ថ្មី​របស់​លោក ត្រាំ និង​តំបន់​អាស៊ី ជាមួយ​នឹង​ការ​ធ្វើឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​តំបន់​រវាង​ចិន និង​អាមេរិក​ផង​ដែរ។ ប៉ុន្តែ ការ​លុបចោល​កិច្ចប្រជុំ​ខ្លះ​នាំ​ឲ្យ​មាន​ការ​ខកចិត្ត​ខ្លាំង​នៅ​អាស៊ី។ លោក សុខ ខេមរា នៃ VOA បាន​សម្ភាសន៍​លោក ឈាង វណ្ណារិទ្ធ អ្នក​វិភាគ​កិច្ចការ​តំបន់​អាស៊ី​ក្នុង​បន្ទប់​ស្ទូឌីយោ​របស់ VOA ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧ អំពី​បញ្ហា​ក្នុង​តំបន់ និង​បញ្ហា​នយោបាយ​កម្ពុជា​ផង​ដែរ។ លោក ឈាង ​វណ្ណារិទ្ធ មើល​ឃើញ​ថា អាមេរិក​មិន​ផ្តោត​ការ​យក​ចិត្តទុកដាក់​រឿង​ទំនាក់​ទំនង​អាមេរិក​អាស៊ី​ទេ។ លោក ដូណាល់ ត្រាំ គ្រោង​នឹង​ចូលរួម​កិច្ចប្រជុំ​នានា ក្នុងពេល​ហ្វីលីពីន ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំ​ឆ្នាំ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១០ ដល់​ថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៧ខាងមុខ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG