ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ អង្គការ​សកម្មភាព​ដើម្បី​កុមារ​ទទួល​បាន​ពាន​រង្វាន់​អន្តរជាតិ​ជាថ្មី​ម្ដង​ទៀត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កំណត់និពន្ធ៖ អង្គការ​សង្គ្រោះ​កុមារ​ចំនួន​១០​ទូទាំង​ពិភព​លោក​​​ ត្រូវ​បាន​ប្រគល់​ពាន​រង្វាន់​ Child 10 Award 2017 ដែល​ទទួល​ស្គាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អង្គការ​ទាំង​នេះ​ក្នុង​ការ​ជួយ​សង្គ្រោះ​កុមារ​ជិត​២៨​លាន​នាក់​ ដែល​កំពុង​រត់​គេច​​ពី​សង្គ្រាម​ ជម្លោះ​និង​ការ​រំលោភបំពាន​នៅ​ទូទាំង​សាកល​លោក​។ ក្នុង​ចំណោម​អង្គការ​ទាំង​១០​នោះ​ មាន​អង្គការ​ចំនួន​ពីរ​ក្នុង​ប្រទេស​កម្ពុជា​​ដែល​​ទទួល​ពាន​រង្វាន់​អន្តរជាតិ​នេះ​កាល​ពី​ថ្ងៃ​ទី​២៣ តុលា​ ឆ្នាំ​២០១៧។ អង្គការ​សកម្មភាព​ដើម្បី​កុមារ​ ឬ​ហៅ​កាត់​ថា APLE Cambodia ជា​អង្គការ​ក្នុង​ស្រុក​មួយ​ដែល​បាន​ទទួល​ពាន​រង្វាន់ Child 10 Award 2017 នេះ​ ដែល​ជា​ពាន​រង្វាន់​ ផ្ដល់​ដោយ​អង្គការ​សង្គ្រោះ​កុមារ​អន្តរជាតិ​ Reach for Change ក្នុង​ប្រទេស​ស៊ុយអែត។ កញ្ញា ទុំ ម្លិះ នៃ VOA បាន​ធ្វើ​បទសម្ភាសន៍​ពី​រាជធានី​ភ្នំពេញ​ជាមួយ​លោក ណេង វណ្ណៈ មន្ត្រី​ទំនាក់ទំនង​សាធារណៈ​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ (APLE Cambodia ) អំពី​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ​។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG