បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី ថារដ្ឋាភិបាលកម្ពុជានឹងរងវិធានការធ្ងន់ជាអន្តរជាតិ បើមិនបញ្ឈប់យាយីក្រុមជំទាស់
នៅចំពេលខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស គឺលោក សម រង្ស៊ី បានអះអាងថា រដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរបំផុត ហើយលោកថា រដ្ឋាភិបាលកម្ពុជានឹងទទួលរងវិធានការពីអន្តរជាតិនៅពេលឆាប់ៗនេះ លើសពីអ្វីដែលគេបានឃើញតាមរយៈសេចក្តីថ្លែងការណ៍របស់សហគមន៍អន្តរជាតិ។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍តាមទូរស័ព្ទជាមួយលោក សម រង្ស៊ី ជាប្រធានសមាគមលើកតម្កើងលទ្ធិប្រជាធិបតេយ្យផងនោះពីប្រទេសបារាំង។ សូមអញ្ជើញស្តាប់បទសម្ភាសន៍នេះដូចតទៅ៕