ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ស.រ.អា​និង​អន្តរជាតិ​កំពុង​គិត​ពី​ច្បាប់​ទណ្ឌកម្ម​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​កម្ពុជា​ខ្លះ​និង​ទណ្ឌកម្ម​ផ្សេង​ទៀត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មន្ត្រី​គណបក្ស​ជំទាស់​គឺ​កញ្ញា កឹម មនោវិទ្យា អគ្គនាយក​រង​នៃ​កិច្ចការ​ទំនាក់​ទំនង​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ចំពោះ​ការ​បិទ​ទិដ្ឋាការ (Visa) ចំពោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ខ្លះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ស.រ.អា ហើយនឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ដែល​កំពុង​រៀបចំ​នីតិវិធី​រំលាយ​គណបក្ស​ជំទាស់ ហើយ​មាន​ឧបសគ្គ​ក្នុងការ​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ។ ការថ្លែង​ដូច្នេះ​នៅពេល​កញ្ញា កឹម មនោវិទ្យា បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អឺរ៉ុប និង​រដ្ឋធានីវ៉ាស៊ីនតោន ដើម្បី​ស្វែងរក​ការ​គាំទ្រ​នយោបាយ​ពី​មន្ត្រី​អឺរ៉ុប និង​មន្ត្រី​អាមេរិកាំង​សំខាន់ៗ។ ស.រ.អា និង​សហគមន៍​អន្តរជាតិ​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​ចាប់ខ្លួន ក្រោម​បទចោទ​ប្រកាន់​ថា​ក្បត់ជាតិ ហើយ​ត្រូវ​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់។ លោក សុខ ខេមរា នៃ វីអូអេ បាន​សម្ភាសន៍​ កញ្ញា កឹម មនោវិទ្យា ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដោយ​ផ្ទាល់។ សូម​ស្តាប់​កិច្ចសម្ភាសន៍​នេះ​ដូច​តទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG