ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេឃុំ​និង​ចៅ​សង្កាត់​ខ្មែរ​រាប់រយ​នាក់ ប្រឈមនឹង​ការបណ្តេញ​ចេញ​ពី​ការងារ​ក្រោយពី​កាន់តំណែង​បាន​តែ​ពីរ បីខែ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋាភិបាល​កម្ពុជា បាន​ប្រញាប់​ប្រញាល់​អនុម័ត​វិសោធនកម្ម​ច្បាប់​កាលពី​ថ្ងៃច័ន្ទ​ទី ១៦ ខែតុលា កន្លង​ទៅ​នេះ ដែល​ជា​ការកំណត់​ជោគវាសនា​របស់​មេឃុំ​និង​ចៅ​សង្កាត់​ជាប់ឆ្នោត ចំនួន​៤៨០ នាក់ មកពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ CNRP។ ហើយ​គ្រាដែល​គណៈកម្មការជាតិ​រៀបចំ​ការបោះឆ្នោត បាន​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​ដើម្បី​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​នៅ​ឆ្នាំ​ក្រោយ​នោះ មាន​មនុស្ស​ជាច្រើន​មើល​ឃើញ​ថា នឹង​គ្មាន​ប្រយោជន៍​អ្វី​ក្នុងការ​ចូលរួម​ក្នុងការ​បោះឆ្នោត​នេះ​ទេ។ លោក David Boyle និង​កញ្ញា ទុំ ម្លិះ រាយការណ៍​អំពី​រឿង​នេះ ឲ្យ VOA ពី​រាជធានី​ភ្នំពេញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG