បទសម្ភាសន៍ VOA៖ ភាពជាអ្នកដឹកនាំតម្រូវឲ្យមានការស្រាវជ្រាវច្បាស់លាស់
នៅក្នុងឆ្នាំនេះ មូលនិធីអាស៊ី បានរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ Asia Foundation Development Fellows Program សម្រាប់ជនជាតិអាស៊ីដែលមានអាយុក្រោម៤០ឆ្នាំ។ កម្មវិធីរយៈពេល៤សប្តាហ៍នេះមានគោលដៅអភិវឌ្ឍភាពជាអ្នកដឹកនាំដល់អ្នកដឹកនាំវ័យក្មេងពីប្រទេសចំនួន១២នៅអាស៊ី ដោយនាំពួកគេទៅទស្សនកិច្ចនៅប្រទេសវៀតណាម កូរ៉េ ខាងត្បូង និងសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ មានអ្នកចូលរួមពីប្រទេសកម្ពុជា គឺ លោក ម៉ៅ សាវិន នាយកប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនវិនិយោគ EMIA ដែលមានមូលដ្ឋាននៅសិង្ហបុរី។ ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីចុងខែកញ្ញាកន្លងទៅនេះ លោក សឹង សុផាត នៃ VOA បានសាកសួរលោក ម៉ៅ សាវិន អំពីការដកពិសោធន៍ពីគន្លឹះនៃការបណ្តុះភាពជាអ្នកដឹកនាំនៅប្រទេសទាំងបី និងផលប៉ះពាល់នៃភាពតានតឹងនយោបាយចំពោះបរិយាកាសវិនិយោគនៅកម្ពុជា៕