ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ កម្មវិធី IVLP និង​សហគ្រិន​ភាព​បច្ចេកវិទ្យា​នៅ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ថ្មីៗ​នេះ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ជ្រើសរើស​សហគ្រិន​បច្ចេកវិទ្យា​វ័យ​ក្មេង​ចំនួន​ ៧នាក់​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ភាពជា​អ្នក​ដឹកនាំ​ International Visitor Leadership Program (IVLP) នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រយៈពេល​៣សប្តាហ៍​ក្រោម​ប្រធាន​បទ «ការបង្កើន​ល្បឿន​សហគ្រិនភាព​បច្ចេកវិទ្យា​ និង​ការ​អភិវឌ្ឍ សហគ្រិន​ធុន​តូច​ និង​មធ្យម‍»។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី Washington DC ទីក្រុង​ Raleigh ទីក្រុងCleveland ទីក្រុង ​Ohio ទីក្រុង Akron និង​តំបន់​បច្ចេកវិទ្យា Silicon Valley ដើម្បី​ជួប​តំណាង​នានា​មក​ពី​រដ្ឋាភិបាល​សហព័ន្ធ រដ្ឋបាល​រដ្ឋ និង​រដ្ឋបាល​មូលដ្ឋាន ព្រម​ទាំង​តំណាង​នានា​មក​ពី​សាកល​វិទ្យាល័យ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ដែល​ឈាន​មុខគេ​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ។ កញ្ញា កែវ គូនីឡា នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន REDHILL Asia ដែល​ជា​សហគ្រិន​មួយ​រូប​ក្នុង​ចំណោម​សហគ្រិន​ទាំង​ ៧រូប ​ដែល​កំពុង​ចូលរួម​ក្នុង​កម្មវិធី IVLP នេះ​បាន​អញ្ជើញ​មក​កាន់​បន្ទប់​ផ្សាយ​របស់​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​បាន​ផ្តល់​បទសម្ភាសន៍​​ជាមួយ​នឹង​កញ្ញា ស្រេង លក្ខិណា នៃ VOA អំពី​ការ​ចូលរួម​ក្នុង​កម្មវិធី IVLP នេះ​ និង​ទស្សនៈ​របស់​កញ្ញា​អំពី​សហគ្រិនភាព​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG