ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បច្ចេកវិទ្យា​ពិភព​និម្មិត​របស់​ប្រទេស​កម្ពុជា​ជួយ​បណ្ដុះបណ្ដាល​អ្នក​បច្ចេកទេស​ដោះ​មីន និង​គ្រាប់​ផ្ទុះ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មន្ទីរ​ពិសោធន៍​តូច​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​បង្កើត​បច្ចេកវិទ្យា​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​ផ្នែក​ដោះ​គ្រាប់​មិន​ទាន់​ផ្ទុះ។ ឧបករណ៍​ដែល​បញ្ចូល​បច្ចេកវិទ្យា​បញ្ចូល​រូប​និម្មិត​ទៅ​ក្នុង​ពិភព​ពិត និង​បច្ចេកវិទ្យា​ពិភព​និម្មិត ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុម​អន្តរជាតិ​មួយ​ក្រុម ដឹកនាំ​ដោយ​ជនជាតិ​ខ្មែរ មាន​គោល​បំណង​ធ្វើ​ការ​ផ្លាស់ប្ដូរ​វិធី​បណ្ដុះបណ្ដាល​អ្នក​ដោះ​មីន ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ។ អង្គការ Golden West Humanitarian Foundation កំពុង​សហការ​ជាមួយ​នឹង​សាកល​វិទ្យាល័យ​ធំៗ​នានា​ដូចជា​សាកលវិទ្យាល័យ MIT និង​សាកល​វិទ្យាល័យ Villanova នៅ​សហរដ្ឋ​អាមេរិក ឲ្យ​ជួយ​បង្វែរ​នូវ​កេរ្តិ៍តំណែល​វិនាសកម្ម​ដែល​ជា​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​សេសសល់​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​ជា​ប្រភព​នៃ​ជំនាញ​មួយ​ដែល​មាន​ការ​កោត​សរសើរ​នៅ​លើ​ពិភពលោក។ លោក David Boyle នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​ក្រុង Hua Hin ប្រទេស​ថៃ និង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល​៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG