Facebook Live៖ លោក ហុង លីម លាពីនយោបាយអូស្ត្រាលីមកជួយខ្មែរវិញ
លោក ហុង លីម អ្នកតំណាងរាស្រ្តប្រចាំរដ្ឋVictoria ប្រទេសអូស្ត្រាលីដែលមានដើមកំណើតខ្មែរបានសម្រេចថា នឹងមិនឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតទៀតទេនៅពេលអណត្តិរបស់លោកផុតនៅឆ្នាំក្រោយ។ ការនេះដោយសារលោកចង់ចំណាយពេលដើម្បីជួយពង្រឹងសហគមន៍ខ្មែរនៅក្រៅប្រទេសដើម្បីជួយដោះស្រាយបញ្ហានានាដែលពលរដ្ឋខ្មែរកំពុងប្រឈមមុខនៅក្នុងប្រទេសកម្ពុជា។ ការសម្រេចចិត្តនេះកើតមានឡើងបន្ទាប់ពីមានការធ្វើឃាតលោកបណ្ឌិត កែម ឡី ដែលលោក ហុង លីម យល់ថា បានផ្តល់ការវិភាគដ៏ល្អពីសង្គមកម្ពុជានិងជួយបំផុសទឹកចិត្តលោកឱ្យគិតគូដល់បញ្ហាប្រទេសកម្ពុជាកាន់តែច្រើន។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសលោក ហុង លីម ក្នុងពេលដែលលោកអញ្ជើញមករដ្ឋធានីវ៉ាស៊ីនតោន៕