បទសម្ភាសន៍ VOA៖ អតីតយុទ្ធជនរបបសាធារណរដ្ឋខ្មែរដំបូងទទួលបានរង្វាន់នៅសហរដ្ឋអាមេរិក
អតីតទាហានមួយរូបនៃរបបសាធារណរដ្ឋខ្មែរទទួលបានរង្វាន់ «មរតកសំឡេងអតីតយុទ្ធជន» ប្រចាំឆ្នាំ២០១៧នេះ ដោយសារការបម្រើក្នុងជួរយោធា និងធ្វើកិច្ចការមនុស្សធម៌ជួយដល់អតីតយុទ្ធជនដទៃទៀត។ លោក យ៉ាន់ យ៉ន គឺជាអតីតយុទ្ធជនខ្មែរដំបូងដែលមានកិត្តិយសទទួលរង្វាន់នេះ ជាមួយនឹងអតីតយុទ្ធជនអាមេរិកាំងចំនួន២០នាក់ផ្សេងទៀត ដែលផ្តល់ដោយមជ្ឈមណ្ឌលមនុស្សធម៌នៃរដ្ឋមីនីសូតា។ លោក យ៉ាន់ យ៉ន បានធ្វើការជាមួយនឹងទាហានអាមេរិកាំងពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក យ៉ាន់ យ៉ន តាមទូរស័ព្ទ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសនេះដូចតទៅ៕