ស្រ្តីកាន់តែច្រើនឡើងចាប់ផ្តើមធ្វើពាណិជ្ចកម្មនៅស.រ.អា
អត្រានៃចំនួនស្រ្តីដែលចាប់ផ្តើមធ្វើពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិកមានចំនួនមួយដងកន្លះលើសបុរស ហើយពួកគេជាច្រើនបានជំនួយពីអ្នកនិពន្ធសៀវភៅម្នាក់ ដែលជំរុញពួកគេឲ្យខិតខំសហប្រតិបត្តិការ ជាជាងធ្វើតាមវិធីប្រកួតប្រជែងគ្នាក្នុងការធ្វើពាណិជ្ជកម្មរបស់ពួកបុរសៗ។ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកបានឲ្យដឹងថា សហគ្រិនភាពដ៏មានប្រសិទ្ធភាព អាចជួយកាត់បន្ថយគម្លាតសេដ្ឋកិច្ចដែលមានរវាងបុរសនិងស្រ្តី ដែលនឹងត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីបន្ថយគម្លាតនេះនៅជុំវិញពិភពលោក។ លោក Jim Randle នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា អ្នកជំនាញបាននិយាយថា មួយភាគបីនៃពាណិជ្ជកម្មនៅក្នុងសហរដ្ឋអាមេរិក គឺដឹកនាំដោយស្រ្តី ហើយគេរំពឹងថា ចំនួននេះកើនឡើងទៀត។ អ្នកស្រី ស៊ូ ពេជ្រចិន្តាជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កក្កដា ២០១៩
ប្ដីប្រពន្ធមួយគូជឿថាហាងតែអាចឲ្យមនុស្សស្គាល់គ្នា