បទសម្ភាសន៍ VOA៖ ដំណើរទស្សនកិច្ចស.រ.អា.ផ្តល់ចំណេះដឹងថ្មីសម្រាប់អ្នកតំណាងរាស្រ្ត ងឹម ញ៉េង
អ្នកតំណាងរាស្រ្តមួយរូបរំពឹងថា ពលរដ្ឋកម្ពុជានឹងមានសេរីភាព ហើយទទួលបានការយកចិត្តទុកដាក់ផ្នែកសុខមាលភាពសង្គមដូចពលរដ្ឋខ្មែរអាមេរិកាំងដែលមានភ័ព្វវាសនាទទួលបាននៅលើទឹកដីថ្មី។ ក្នុងដំណើរមកទស្សនកិច្ចសហរដ្ឋអាមេរិកលើកទី១នេះ លោក ងឹម ញ៉េង អ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលពោធិ៍សាត់ ក៏ស្នើឱ្យពលរដ្ឋខ្មែរជួយដល់ជនរួមជាតិរបស់គេបន្ថែមទៀតផងដែរ។ តទៅនេះ ជាបទសម្ភាសន៍រវាងលោកម៉ែន គឹមសេង នៃ VOA ជាមួយនឹងលោក ងឹម ញ៉េង៕