បទសម្ភាសន៍ VOA៖ សង្គមស៊ីវិលប្រយ័ត្នប្រយែងជាងមុនក្នុងការបំពេញការងារ
ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បាននាំឱ្យអង្គការសង្គមស៊ីវិលមានការប្រយ័ត្នប្រយែងក្នុងការធ្វើសកម្មភាពរបស់ខ្លួន។ លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការប្រតិបត្តិការដើម្បីកម្ពុជាអញ្ជើញមករដ្ឋធានីវ៉ាស៊ីនតោនដើម្បីផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃ VOAពីស្ថានភាពការងាររបស់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា៕