បទសម្ភាសន៍ VOA៖ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោក កឹម សុខា ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី៣ ខែកញ្ញា ពីបទដែលគេអះអាងថា ពាក់ព័ន្ធនឹងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក មុត ចន្ថា ប្រធាននាយខុទ្ទកាល័យរបស់លោក កឹម សុខា នៃគណបក្សសង្គ្រោះជាតិ បានផ្តល់បទសម្ភាន៍ឲ្យលោក សុខ ខេមរា នៃ VOA តាមទូរស័ព្ទភ្លាមៗក្រោយពីការចាប់ខ្លួននេះ។ ខណៈពេលអជ្ញាធរបានចាប់ខ្លួនរូបលោក កឹម សុខា ប៉ុន្តែមិនដឹងថាយករូបលោកទៅទីកន្លែងណាទេ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍តាមទូរស័ព្ទរវាងលោក សុខ ខេមរា នៃ VOA និងលោក មុត ចន្ថា ប្រធាននាយខុទ្ធកាល័យរបស់លោក កឹម សុខា នៃគណបក្សសង្គ្រោះជាតិដូចតទៅ៕