ក្រសួងការបរទេសស.រ.អាធ្វើសន្និសីទសារព័ត៌មានអំពីស្ថានភាពតានតឹងនៅកម្ពុជា
- VOA Khmer
នាពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានព្រមានបិទអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងកាសែតឌឹខេមបូឌាដេលី (The Cambodia Daily) និងបានរឹតបន្តឹងលើសេរីភាពនៃការបញ្ចេញមតិ និងសកម្មភាពរបស់អង្គការសង្គមស៊ីវិល មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើសន្និសីទសារព័ត៌មានអំពីស្ថានភាពតានតឹងនេះ នៅរសៀលថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧ ម៉ោងនៅសហរដ្ឋអាមេរិក។ សូមលោកអ្នកនាងទស្សនាសេចក្តីដកស្រង់អំពីសន្និសីទសារព័ត៌មាននេះដូចតទៅ៕