ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ យុវនារី​ខ្មែរ​ដែល​ចុះ​កម្មសិក្សា​នៅ​ក្រុមហ៊ុន​ Google ចង់​ឲ្យ​​មាន​អង្គការ​ជួយ​ដល់​ស្ត្រី​ក្នុង​បច្ចេកវិទ្យាកាន់តែ​ច្រើន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ កញ្ញា គី វិល័យវណ្ណ អាយុ​២៣​ឆ្នាំ ជា​និស្សិត​​​វិទ្យាសាស្ត្រ​កុំព្យូទ័រ​​​នៅ​សាកលវិទ្យាល័យ Brown University ក្នុង​រដ្ឋ Rhode Island សហរដ្ឋ​អាមេរិក​​មួយ​រូប ​​ដែល​កំពុង​ធ្វើ​កម្មសិក្សា​​​ខាង​វិស្វកម្ម​ software ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា Google ក្នុង​តំបន់ Silicon Valley ​រដ្ឋ​កាលីហ្វ័រញ៉ា។ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា កញ្ញា​​បាន​​ចូល​រួម​​គាំទ្រ​​កុមារី​ខ្មែរ​៥​​​នាក់​​ដែល​បាន​ជាប់​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​​កម្មវិធី​ប្រកួត​ Technovation Challenge នៅ​ក្រុមហ៊ុន Google។ កញ្ញា​ វិល័យវណ្ណ និយាយ​ថា ​កញ្ញា​បាន​យក​កុមារី​ទាំង​៥​ជា​គំរូ​ហើយ​ ប៉ុន្តែ​​និយាយ​ថា ​ក្រៅ​ពី​បណ្តុះ​ឲ្យ​មាន​​គំរូ​នៃ​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ នៅ​ប្រទេស​កម្ពុជា​ គេ​ក៏​គួរ​បង្កើត​ឲ្យ​មាន​​កម្មវិធី​និង​អង្គការ​គាំទ្រ​ដល់​ស្ត្រី​​ក្នុង​ជំនាញ​បច្ចេកវិទ្យា​ថែម​ទៀត។ តទៅ​នេះ​ជា​បទសម្ភាសន៍​រវាង​លោក​ សឹង សុផាត នៃ VOA ជាមួយ​កញ្ញា គី វិល័យវណ្ណ នៅ​ក្រុមហ៊ុន Google នៅ​រដ្ឋ​កាលីហ្វរញ៉ា​ដូច​តទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG