បទសម្ភាសន៍ VOA៖ កម្ពុជាគួរប្រកាន់យកផ្នត់គំនិតនិងវប្បធម៌នយោបាយដូចប្រទេសជឿនលឿន
អ្នកសិក្សាស្រាវជ្រាវខាងទស្សនវិជ្ជានៅកម្ពុជា ថ្លែងថា ប្រទេសកម្ពុជាគួររៀនសូត្រអំពីផ្នត់គំនិតនិងវប្បធម៌នយោបាយរបស់ប្រទេសជឿនលឿននានារួមទាំងសហរដ្ឋអាមេរិកផង ដើម្បីរៀបចំប្រព័ន្ធនយោបាយរបស់ខ្លួនឲ្យរឹងមាំ។ លោក ប៉ា ច័ន្ទរឿន នាយកមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍និងសីលធម៌កម្ពុជា បានថ្លែងថា បើកម្ពុជានៅតែប្រកាន់យកវប្បធម៌នយោបាយបច្ចុប្បន្ន នោះប្រទេសនេះនឹងមិនអាចរីកចម្រើននិងរុងរឿងដូចបណ្ដាប្រទេសជឿនលឿនផ្សេងទៀតទេ។ លោក សាយ មុន្នី នៃវីអូអេបានសម្ភាសន៍លោក ប៉ា ច័ន្ទរឿន នៅរដ្ឋធានីវ៉ាស៊ីតោន ដែលលោកបានចូលរួមក្នុងកម្មវិធីសិក្សាអំពីស្ថាប័នសហរដ្ឋអាមេរិក (Study of the U.S. Institute for Scholars) រយៈពេល៦សប្ដាហ៍ក្នុងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២២ខែមិថុនាដល់ថ្ងៃទី៤ខែសីហានេះ ដោយផ្ដោតសំខាន់ទៅលើគំនិតនយោបាយនិងនយោបាយរបស់សហរដ្ឋអាមេរិក៕